User Tools

Site Tools


Translations of this page?:
km:tipitaka:vin:vbu:sk:index

សេក្ខិយកណ្ឌ មាតិកា



vin vbu sk បាលី cs-km: vin.vbu.sk អដ្ឋកថា: vin.vbu.sk_att PTS: ?

សេក្ខិយកណ្ឌ

មាតិកា

ធ្វើ​​ឡើង​​សម្រាប់​​ព្រះ​​សង្ឃ​ ដោយ​

ពុទ្ធ​បរិស័ទ នៃ sangham.net

សង្ខេប

«បពិត្រលោកដ៏​មានអាយុ​ទាំងឡាយ វត្តដែលគប្បី​សិក្សាទាំងនេះ តែង​មកកាន់​ឧទ្ទេស។» សារុប្ប មាន ២៦ សិក្ខាបទ នៅភោជនប្បដិសំយុត្ត មាន ៣០ សិក្ខាបទ ក្នុងធម្មទេសនាបដិសំយុត្ត មាន ១៦ សិក្ខាបទ និង ៣ សិក្ខាបទ នៅបកិណ្ណកៈ គឺ ៧៥ សិក្ខាបទ ទាំងអស់គ្នា។

មាតិកា សេក្ខិយកណ្ឌ

បរិមណ្ឌលវគ្គ (ទី១)

សារុប្ប

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី១) (vin.vbu.sk.01 | ភាគ ៤)

គឺ បរិមណ្ឌលនិវាសន៖ ភិក្ខុគប្បី​ធ្វើសេចក្តី​សិក្សាថា អញ​នឹងស្លៀក(​ស្បង់)​ឲ្យ​ជាបរិមណ្ឌល។

 

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី២) (vin.vbu.sk.02 | ភាគ ៤)

គឺ បរិមណ្ឌលបារុបន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងដណ្តប់ (ចីពរ) ឲ្យជា​បរិមណ្ឌល។

 

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៣) (vin.vbu.sk.03 | ភាគ ៤)

គឺ សុបដិច្ឆន្នគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងបិទបាំង​ឲ្យល្អដើរទៅ​ក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៤) (vin.vbu.sk.04 | ភាគ ៤)

គឺ សុបដិច្ឆន្ននិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងបិទបាំង(កាយ)​​ឲ្យល្អអង្គុយ​នៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៥) (vin.vbu.sk.05 | ភាគ ៤)

គឺ សុសំវុតគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងសង្រួម​ឲ្យល្អដើរទៅ​ក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៦) (vin.vbu.sk.06 | ភាគ ៤)

គឺ សុសំវុតនិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងសង្រួម​ដោយល្អអង្គុយនៅ​ក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៧) (vin.vbu.sk.07 | ភាគ ៤)

គឺ ឱក្ខិត្តចក្ខុគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមានភ្នែក​សំឡឹង​ចុះ ដើរ​ទៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៨) (vin.vbu.sk.08 | ភាគ ៤)

គឺ ឱក្ខិត្តចក្ខុនិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមានភ្នែក​សំឡឹង​ចុះ អង្គុយនៅ​ក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៩) (vin.vbu.sk.09 | ភាគ ៤)

គឺ នឧក្ខិត្តកគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនបានសើយ​ចីវរ ដើរទៅ​ក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី១០) (vin.vbu.sk.10 | ភាគ ៤)

គឺ នឧក្ខិត្តកនិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនសើយ​ចីវរ អង្គុយនៅក្នុង​ចន្លោះ​ផ្ទះ។

 

ឧជ្ជគ្ឃិកវគ្គ (ទី២)

ឧជ្ជគ្ឃិកវគ្គ

(សេក្ខិយ ឧជ្ជគ្ឃិកវគ្គ សិក្ខាបទ ទី១ (១១)) (vin.vbu.sk.11 | ភាគ ៤)

គឺ នឧជ្ជគ្ឃិកគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនសើចខ្លាំង ដើរទៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ឧជ្ជគ្ឃិកវគ្គ សិក្ខាបទ ទី២ (១២)) (vin.vbu.sk.12 | ភាគ ៤)

គឺ នឧជ្ជគ្ឃិកនិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនសើចខ្លាំង អង្គុយនៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ឧជ្ជគ្ឃិកវគ្គ សិក្ខាបទ ទី៣ (១៣)) (vin.vbu.sk.13 | ភាគ ៤)

គឺ អប្បសទ្ទគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងនិយាយ​សំដីតិច ដើរទៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ឧជ្ជគ្ឃិកវគ្គ សិក្ខាបទ ទី៤ (១៤)) (vin.vbu.sk.14 | ភាគ ៤)

គឺ អប្បសទ្ទនិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងនិយាយ​សំដីតិច អង្គុយនៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ឧជ្ជគ្ឃិកវគ្គ សិក្ខាបទ ទី៥ (១៥)) (vin.vbu.sk.15 | ភាគ ៤)

គឺ នកាយប្បចាលកគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនគ្រលែងកាយ ​ ដើរទៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ឧជ្ជគ្ឃិកវគ្គ សិក្ខាបទ ទី៦ (១៦)) (vin.vbu.sk.16 | ភាគ ៤)

គឺ នកាយប្បចាលកនិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនគ្រលែងកាយ អង្គុយនៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ឧជ្ជគ្ឃិកវគ្គ សិក្ខាបទ ទី៧ (១៧)) (vin.vbu.sk.17 | ភាគ ៤)

គឺ នពាហុប្បចាលកគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនបង់បោយ ដើរទៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ឧជ្ជគ្ឃិកវគ្គ សិក្ខាបទ ទី៨ (១៨)) (vin.vbu.sk.18 | ភាគ ៤)

គឺ នពាហុប្បចាលកនិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនឆ្កាដៃ អង្គុយនៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ឧជ្ជគ្ឃិកវគ្គ សិក្ខាបទ ទី៩ (១៩)) (vin.vbu.sk.19 | ភាគ ៤)

គឺ នសីសប្បចាលកគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនបានគ្រលែង​ក្បាល ដើរទៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ឧជ្ជគ្ឃិកវគ្គ សិក្ខាបទ ទី១០ (២០)) (vin.vbu.sk.20 | ភាគ ៤)

គឺ នសីសប្បចាលកនិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនគ្រលែង​ក្បាល អង្គុយ​នៅក្នុង​ចន្លោះ​ផ្ទះ។

 

ខម្ភកតវគ្គ (ទី៣)

ខម្ភកតវគ្គ

(សេក្ខិយ ខម្ភកតវគ្គ សិក្ខាបទ ទី១ (២១)) (vin.vbu.sk.21 | ភាគ ៤)

គឺ នក្ខម្ភកតគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិន (យកដៃ) ស្ទឹមចង្កេះ ដើរទៅ​ក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ខម្ភកតវគ្គ សិក្ខាបទ ទី២ (២២)) (vin.vbu.sk.22 | ភាគ ៤)

គឺ នក្ខម្ភកតនិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិន (យកដៃ) ស្ទឹមចង្កេះ អង្គុយនៅ​ក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ខម្ភកតវគ្គ សិក្ខាបទ ទី៣ (២៣)) (vin.vbu.sk.23 | ភាគ ៤)

គឺ នឱគុណ្ឋិតគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនទទូរក្បាល ដើរទៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ខម្ភកតវគ្គ សិក្ខាបទ ទី៤ (២៤)) (vin.vbu.sk.24 | ភាគ ៤)

គឺ នឱគុណ្ឋិតនិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនទទូរក្បាល អង្គុយនៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ខម្ភកតវគ្គ សិក្ខាបទ ទី៥ (២៥)) (vin.vbu.sk.25 | ភាគ ៤)

គឺ នឧក្កុដិកគមន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនចំអើតជើង ហើយ​ដើរទៅក្នុង​ចន្លោះ​ផ្ទះ។

 

(សេក្ខិយ ខម្ភកតវគ្គ សិក្ខាបទ ទី៦ (២៦)) (vin.vbu.sk.26 | ភាគ ៤)

គឺ នបល្លត្ថិកនិសីទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនអង្គុយ​ត្របោម​ក្បាលជង្គង់ ក្នុង​ចន្លោះ​ផ្ទះ។

 

ភោជនប្បដិសំយុត្ត

(សេក្ខិយ ខម្ភកតវគ្គ សិក្ខាបទ ទី៧ (២៧)) (vin.vbu.sk.27 | ភាគ ៤)

គឺ សក្កច្ចបិណ្ឌបាតបដិគ្គហណ៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងទទួល​អាហារ​បិណ្ឌបាត​ដោយគោរព។

 

(សេក្ខិយ ខម្ភកតវគ្គ សិក្ខាបទ ទី៨ (២៨)) (vin.vbu.sk.28 | ភាគ ៤)

គឺ បត្តសញ្ញីបដិគ្គហណ៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងសំគាល់​ក្នុងបាត្រ ហើយទទួល​​បិណ្ឌបាត​។

 

(សេក្ខិយ ខម្ភកតវគ្គ សិក្ខាបទ ទី៩ (២៩)) (vin.vbu.sk.29 | ភាគ ៤)

គឺ សមសូបកបដិគ្គហណ៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងទទួល​បិណ្ឌបាតឲ្យ​ល្មម​គ្នា​នឹងសម្ល​។

 

(សេក្ខិយ ខម្ភកតវគ្គ សិក្ខាបទ ទី១០ (៣០)) (vin.vbu.sk.30 | ភាគ ៤)

គឺ សមតិគ្គិកបដិគ្គហណ៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងទទួល​បិណ្ឌបាតឲ្យស្មើ​ត្រឹម​កណ្តាប់​មាត់បាត្រ។

 

សក្កច្ចវគ្គ (ទី៤)

សក្កច្ចវគ្គ

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី១ (៣១)) (vin.vbu.sk.31 | ភាគ ៤)

គឺ សក្កច្ចបិណ្ឌបាតភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងឆាន់បិណ្ឌបាតដោយ​គោរព។

 

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី២ (៣២)) (vin.vbu.sk.32 | ភាគ ៤)

គឺ បត្តសញ្ញីបិណ្ឌបាតភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងសំគាល់​តែក្នុងបាត្រ​ឆាន់​បិណ្ឌបាត។

 

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៣ (៣៣)) (vin.vbu.sk.33 | ភាគ ៤)

គឺ សប្បទានបិណ្ឌបាតភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងឆាន់​បិណ្ឌបាតវាច​ឲ្យ​ស្មើ។

 

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៤ (៣៤)) (vin.vbu.sk.34 | ភាគ ៤)

គឺ សមសូបកបិណ្ឌបាតភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងឆាន់​បិណ្ឌបាត​ឲ្យល្មម​គ្នានឹងសម្ល។

 

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៥ (៣៥)) (vin.vbu.sk.35 | ភាគ ៤)

គឺ នថូបិកតោមទ្ទនភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនបាន​ច្រម​ត្រង់កំពូល​បាយ ហើយឆាន់​បិណ្ឌបាត។

 

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៦ (៣៦)) (vin.vbu.sk.36 | ភាគ ៤)

គឺ សូបព្យញ្ជនោទនបដិច្ឆាទន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនកកាយ​បាយលុប​សម្ល ឬម្ហូប ព្រោះអាស្រ័យ​សេចក្តី​ល្មោភច្រើន។

 

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៧ (៣៧)) (vin.vbu.sk.37 | ភាគ ៤)

គឺ សូបោទនវិញ្ញត្តិ៖ ភិក្ខុគួរ​ធ្វើ​សេចក្តីសិក្សាថា អញ​ឥតមាន​ជម្ងឺ នឹងមិនបានសូម​សម្ល ឬបាយ ដើម្បី​ប្រយោជន៍​ខ្លួន​ ហើយឆាន់។

 

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៨ (៣៨)) (vin.vbu.sk.38 | ភាគ ៤)

គឺ ឧជ្ឈានសញ្ញីបត្តោលោកន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនប្រុងលើកទោស ហើយសំឡឹង​មើល​បាត្រពួកភិក្ខុដទៃ។

 

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៩ (៣៩)) (vin.vbu.sk.39 | ភាគ ៤)

គឺ នាតិមហន្តកពឡករណ៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនធ្វើពំនូតបាយ​ឲ្យធំពេក។

 

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី១០ (៤០)) (vin.vbu.sk.40 | ភាគ ៤)

គឺ បរិមណ្ឌលអាលោបករណ៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងធ្វើពំនូតបាយ​ឲ្យជា​បរិមណ្ឌល គឺឲ្យមូល។

 

កពឡវគ្គ (ទី៥)

កពឡវគ្គ

(សេក្ខិយ កពឡវគ្គ សិក្ខាបទ ទី១ (៤១)) (vin.vbu.sk.41 | ភាគ ៤)

គឺ នអនាហដទ្វារវិវរណ៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា កាលពំនូតបាយ​មិនទាន់​មកដល់ អញ​នឹងមិនបើទ្វារមាត់ចាំ។

 

(សេក្ខិយ កពឡវគ្គ សិក្ខាបទ ទី២ (៤២)) (vin.vbu.sk.42 | ភាគ ៤)

គឺ នសព្វហត្ថបក្ខិបន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​កាលឆាន់បាយ​ ​នឹងមិនញាត់​(ម្រាម)ដៃទាំងអស់​ចូលទៅក្នុង​មាត់។

 

(សេក្ខិយ កពឡវគ្គ សិក្ខាបទ ទី៣ (៤៣)) (vin.vbu.sk.43 | ភាគ ៤)

គឺ នសកពឡព្យាហរណ៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិន​និយាយ​ទាំងពំនូត​បាយ​នៅក្នុងមាត់។

 

(សេក្ខិយ កពឡវគ្គ សិក្ខាបទ ទី៤ (៤៤)) (vin.vbu.sk.44 | ភាគ ៤)

គឺ នបិណ្ឌុក្ខេបកភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹង​មិនឆាន់​បោះដុំបាយ​(ទៅក្នុងមាត់)។

 

(សេក្ខិយ កពឡវគ្គ សិក្ខាបទ ទី៥ (៤៥)) (vin.vbu.sk.45 | ភាគ ៤)

គឺ នកពឡាវច្ឆេទក៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹង​មិនឆាន់​កាត់​ពំនូតបាយ។

 

(សេក្ខិយ កពឡវគ្គ សិក្ខាបទ ទី៦ (៤៦)) (vin.vbu.sk.46 | ភាគ ៤)

គឺ នអវគណ្ឌការភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹង​មិនឆាន់បៀម​ពំនូតបាយក្នុងថ្ពាល់។

 

(សេក្ខិយ កពឡវគ្គ សិក្ខាបទ ទី៦ (៤៦)) (vin.vbu.sk.47 | ភាគ ៤)

គឺ នហត្ថនិទ្ធុនកភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹង​មិនឆាន់​រលាស់ដៃ។

 

(សេក្ខិយ កពឡវគ្គ សិក្ខាបទ ទី៨ (៤៨)) (vin.vbu.sk.48 | ភាគ ៤)

គឺ នសិដ្ឋាវការកភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹង​មិនឆាន់គ្រាប់​បាយឲ្យជ្រុះរោយរាយ។

 

(សេក្ខិយ កពឡវគ្គ សិក្ខាបទ ទី៩ (៤៩)) (vin.vbu.sk.49 | ភាគ ៤)

គឺ នជិវ្ហានិច្ឆារកភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹង​មិនឆាន់លៀនអណ្តាត។

 

(សេក្ខិយ កពឡវគ្គ សិក្ខាបទ ទី១០ (៥០)) (vin.vbu.sk.50 | ភាគ ៤)

គឺ នចបុចបុការកភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹង​មិនឆាន់ធ្វើសំឡេង​ឲ្យឮផ្ចប់ៗ។

 

សុរុសុរុវគ្គ (ទី៦)

សុរុសុរុវគ្គ

(សេក្ខិយ សុរុសុរុវគ្គ សិក្ខាបទ ទី១ (៥១)) (vin.vbu.sk.51 | ភាគ ៤)

គឺ នសុរុសុរុការកភុញ្ជន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញ​នឹង​មិនបានឆាន់ធ្វើសំឡេង​ឲ្យឮគ្រូកៗ។

 

(សេក្ខិយ សុរុសុរុវគ្គ សិក្ខាបទ ទី២ (៥២)) (vin.vbu.sk.52 | ភាគ ៤)

គឺ នហត្ថនិល្លេហកភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹង​មិនឆាន់លិទ្ធដៃ។

 

(សេក្ខិយ សុរុសុរុវគ្គ សិក្ខាបទ ទី៣ (៥៣)) (vin.vbu.sk.53 | ភាគ ៤)

គឺ នបត្តនិល្លេហកភុញ្ជន៖ ភិក្ខុមិនត្រូវឆាន់លិទ្ធបាត្រទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយឆាន់លិទ្ធបាត្រ ត្រូវអាបត្តិ​ទុក្កដ។

 

(សេក្ខិយ សុរុសុរុវគ្គ សិក្ខាបទ ទី៤ (៥៤)) (vin.vbu.sk.54 | ភាគ ៤)

គឺ នឱដ្ឋនិល្លេហកភុញ្ជន៖ ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹង​មិនឆាន់លិទ្ធបបូរមាត់។

 

(សេក្ខិយ សុរុសុរុវគ្គ សិក្ខាបទ ទី៥ (៥៥)) (vin.vbu.sk.55 | ភាគ ៤)

គឺ នសាមិសបដិគ្គហណ៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញមានដៃ​ប្រឡាក់​ដោយអាមិសៈ នឹងមិន​ទទួល​ភាជនៈទឹក​សម្រាប់ឆាន់។

 

(សេក្ខិយ សុរុសុរុវគ្គ សិក្ខាបទ ទី៦ (៥៦)) (vin.vbu.sk.56 | ភាគ ៤)

គឺ នសសិដ្ឋកឆឌ្ឌន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនចាក់ទឹក​លាងបាត្រ​ទាំង​គ្រាប់បាយ​ទៅក្នុងចន្លោះ​ផ្ទះ។

 

ធម្មទេសនាបដិសំយុត្ត

(សេក្ខិយ សុរុសុរុវគ្គ សិក្ខាបទ ទី៧ (៥៧)) (vin.vbu.sk.57 | ភាគ ៤)

គឺ នឆត្តបាណិទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ​មាន​ឆត្រ​នៅ​​ក្នុងដៃ។

 

(សេក្ខិយ សុរុសុរុវគ្គ សិក្ខាបទ ទី៨ (៥៨)) (vin.vbu.sk.58 | ភាគ ៤)

គឺ នទណ្ឌបាណិទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​មានដំបង​នៅ​​ក្នុងដៃ។

 

(សេក្ខិយ សុរុសុរុវគ្គ សិក្ខាបទ ទី៩ (៥៩)) (vin.vbu.sk.59 | ភាគ ៤)

គឺ នសត្ថបាណិទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​មានគ្រឿងសស្ត្រា​នៅ​​ក្នុងដៃ។

 

(សេក្ខិយ សុរុសុរុវគ្គ សិក្ខាបទ ទី១០ (៦០)) (vin.vbu.sk.60 | ភាគ ៤)

គឺ នអាវុធបាណិទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​មានគ្រឿងអាវុធ​នៅ​​ក្នុងដៃ។

 

បាទុកាវគ្គ (ទី៧)

បាទុកាវគ្គ

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១ (៦១)) (vin.vbu.sk.61 | ភាគ ៤)

គឺ នបាទុការុឡ្ហទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺពាក់ទ្រនាប់ជើង។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី២ (៦២)) (vin.vbu.sk.62 | ភាគ ៤)

គឺ នឧបាហនទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​ពាក់ស្បែកជើង។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៣ (៦៣)) (vin.vbu.sk.63 | ភាគ ៤)

គឺ នយានគតទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​នៅលើយានទេ។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៤ (៦៤)) (vin.vbu.sk.64 | ភាគ ៤)

គឺ នសយនគតទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​នៅលើដំណេក។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៥ (៦៥)) (vin.vbu.sk.65 | ភាគ ៤)

គឺ នបល្លត្ថិកទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺអង្គុយត្របោមក្បាលជង្គង់។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៦ (៦៦)) (vin.vbu.sk.66 | ភាគ ៤)

គឺ នវេដ្ឋិតសីសទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​ជួតក្បាល។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៧ (៦៧)) (vin.vbu.sk.67 | ភាគ ៤)

គឺ នឱគុណ្ឋិតសីសទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​ទទូរក្បាល។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៨ (៦៨)) (vin.vbu.sk.68 | ភាគ ៤)

គឺ នឆមាទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិន​អង្គុយផ្ទាល់​នឹងផែនដី ហើយសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺអង្គុយ​នៅលើ​អាសនៈ។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៩ (៦៩)) (vin.vbu.sk.69 | ភាគ ៤)

គឺ ននីចាសនទេសន៖ ភិក្ខុគប្បីធ្វើ​សេចក្តី​សិក្សាថា អញ​នឹងមិនអង្គុយ​លើ​អាសនៈទាប ហើយសំដែងធម៌​ដល់​មនុស្សគ្មានជម្ងឺ​អង្គុយលើ​អាសនៈ​ខ្ពស់។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១០ (៧០)) (vin.vbu.sk.70 | ភាគ ៤)

គឺ នឋិតទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនឈរសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺដែលអង្គុយ។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១១ (៧១)) (vin.vbu.sk.71 | ភាគ ៤)

គឺ នបច្ឆតោទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនដើរ​ខាងក្រោយ សំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺដើរខាងមុខ។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១២ (៧២)) (vin.vbu.sk.72 | ភាគ ៤)

គឺ នឧប្បថទេសន៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនដើរក្រៅផ្លូវ សំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺដើរតាមផ្លូវ។

 

បកិណ្ណកៈ

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១៣ (៧៣)) (vin.vbu.sk.73 | ភាគ ៤)

គឺ នឋិតករណ៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញគ្មានជម្ងឺ នឹងមិនឈរ​បន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១៤ (៧៤)) (vin.vbu.sk.74 | ភាគ ៤)

គឺ នហរិតករណ៖ ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញគ្មានជម្ងឺ នឹងមិន​បន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់​លើស្មៅស្រស់ ឬឈើស្រស់។

 

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១៥ (៧៥)) (vin.vbu.sk.75 | ភាគ ៤)

គឺ នឧទកករណ៖ ភិក្ខុគប្បី​ធ្វើ​សេចក្តី​សិក្សាថា អញគ្មានជម្ងឺ នឹងមិន​បន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ ឬស្តោះ​ទឹកមាត់​ដាក់លើទឹក។

 

«សេក្ខិយវត្តទាំង​៧៥​សិក្ខាបទ​(នេះ) ព្រះគោតម​ដ៏មានយស ជាទេវតា​ក្រៃលែង​ជាងទេវតា បានបញ្ញត្តហើយ ដើម្បី​ឲ្យពួក​សាវក​សិក្សាតាម។

បពិត្រលោកដ៏មានអាយុ​ទាំងឡាយ វត្តដែលគប្បីសិក្សា​ទាំងឡាយ ខ្ញុំបាន​សំដែង​ឡើងហើយ។ ខ្ញុំសូមសួរ​អស់លោក​ដ៏មានអាយុ​ក្នុងសេក្ខិយវត្តទាំងនោះ លោកទាំងឡាយ​បរិសុទ្ធ​ហើយឬ ខ្ញុំសួរជាគំរប់​ពីរដងផង លោកទាំងឡាយជាអ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំសួរជាគំរប់បីដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ អស់លោក​ដ៏មានអាយុ​ជាអ្នកបរិសុទ្ធ​ក្នុងសេក្ខិយវត្ត​ទាំងនេះ​ហើយ ព្រោះហេតុនោះ បានជា​អស់​លោកស្ងៀមនៅ។ ខ្ញុំ​សូមចាំទុក​នូវ​សេចក្តី បរិសុទ្ធ​នេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។»



km/tipitaka/vin/vbu/sk/index.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann