(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 01.015 បាលី cs-km: sut.an.01.015 អដ្ឋកថា: sut.an.01.015_att PTS: ?
នីវរណប្បហានវគ្គ សូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៥.)
[១៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងវិចិកិច្ឆាមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី វិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពក្ដី ដូចការធ្វើទុកក្នុងចិត្ត ដោយឧបាយខុសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត ដោយឧបាយខុស វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង វិចិកិច្ឆា ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពផង។