km:tipitaka:sut:an:10:sut.an.10.036

សាមណេរសូត្រ ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.036 បាលី cs-km: sut.an.10.036 អដ្ឋកថា: sut.an.10.036_att PTS: ?

សាមណេរសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. សាមណេរសុត្តំ)

គួរឲ្យសាមណេរបំរើបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាង គួរឲ្យសាមណេរបំរើបាន។ ប្រកបដោយធម៌ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ពហុស្សូត។បេ។ ចេះដឹងល្អដោយទិដ្ឋិ ១ មិនតែប៉ុណ្ណោះឡើយ បាតិមោក្ខ ក៏ភិក្ខុនោះចាំបានដោយពិស្តារ ចេះចែករំលែកបានដោយស្រួល ចាំស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយស្រួល តាមសូត្រ តាមអនុព្យញ្ជនៈ ១ អ្នកអង់អាច ដើម្បីបំរើ ឬឲ្យគេបំរើនូវអ្នកជម្ងឺ ១ អ្នកអង់អាច ដើម្បីរម្ងាប់ ឬប្រើគេឲ្យរម្ងាប់នូវសេចក្តីអផ្សុក ១ អ្នកអង់អាច ដើម្បីបន្ទោបង់សេចក្តីសង្ស័យ ដែលកើតឡើងហើយដោយធម៌ ១ អ្នកអង់អាច ដើម្បីកំចាត់បង់នូវទិដ្ឋិដែលកើតឡើងហើយដោយធម៌ ១ អ្នកអង់អាច ដើម្បីញុំាងកុលបុត្រឲ្យសមាទាន ក្នុងអធិសីល ១ អ្នកអង់អាច ដើម្បីញុំាងកុលបុត្រឲ្យសមាទានក្នុងអធិចិត្ត ១ អ្នកអង់អាច ដើម្បីញុំាងកុលបុត្រឲ្យសមាទានក្នុងអធិប្បញ្ញា ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាងនេះឯង ទើបគួរឲ្យសាមណេរបំរើបាន។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.036.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann