km:tipitaka:sut:an:01:sut.an.01.141

អធម្មវគ្គ សូត្រ ទី២-១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 01.141 បាលី cs-km: sut.an.01.141 អដ្ឋកថា: sut.an.01.141_att PTS: ?

អធម្មវគ្គ សូត្រ ទី២-១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៤១-១៤៩. អធម្មវគ្គោ)

[១៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងធម៌ ថាជាធម៌។ បេ។ សំដែង នូវសភាពមិនមែនវិន័យ ថាមិនមែនជាវិន័យ។ បេ។ សំដែងវិន័យ ថាជាវិន័យ។ បេ។ សំដែងនូវ ពាក្យ ដែលព្រះតថាគត មិនសំដែង មិនពោលសោះ ថាជាពាក្យ ដែលព្រះតថាគត មិនសំដែង មិនពោល។ បេ។ សំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោលហើយ ថាជាពាក្យ ដែលព្រះតថាគត បានសំដែង បានពោល។ បេ។ សំដែងនូវវត្ត ដែលព្រះតថាគត មិនសន្សំសោះ ថាជាវត្ត ដែលព្រះតថាគតមិនបានសន្សំ។ បេ។ សំដែងនូវវត្ត ដែលព្រះតថាគត បានសន្សំហើយ ថាជាវត្ត ដែលព្រះតថាគតបានសន្សំ។ បេ។ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត មិនបញ្ញត្តសោះ ថាជាសិក្ខាបទ ដែលព្រះតថាគត មិនបញ្ញត្ត។ បេ។ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត បានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលព្រះតថាគត បានបញ្ញត្តហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ។

ចប់ វគ្គ ទី១១។

 

លេខយោង

km/tipitaka/sut/an/01/sut.an.01.141.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann