km:tipitaka:sut:an:06:sut.an.06.093

ទុតិយអភព្វដ្ឋានសូត្រ ទី៩

សង្ខេប

ហេតុ​៦​យ៉ាង ដែល​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​មិន​កាន់យក។

an 06.093 បាលី cs-km: sut.an.06.093 អដ្ឋកថា: sut.an.06.093_att PTS: ?

ទុតិយអភព្វដ្ឋានសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. ទុតិយអភព្វដ្ឋានសុត្តំ)

[៩៣] ម្នាលភិក្ខុទាំងឡាយ ហេតុមិនគួរនេះ មាន ៦ យ៉ាង។ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រកាន់សង្ខារណាមួយ ថាទៀង ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រកាន់សង្ខារណាមួយ ថាសុខ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រកាន់ធម៌ណាមួយ ថាខ្លួន ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរធ្វើនូវអនន្តរិយកម្ម ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់ទៅកាន់សេចក្តីបរិសុទ្ធិ ដោយមង្គលភ្ញាក់ផ្អើល ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនានេះ ១។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.093.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann