km:tipitaka:sut:kn:pat:sut.kn.pat.01.10

មណ្ឌបេយ្យកថា (ទី១០)

សង្ខេប

(?)

sut kn pat 01 10 បាលី cs-km: sut.kn.pat.01.10 អដ្ឋកថា: sut.kn.pat.01.10_att PTS: ?

មណ្ឌបេយ្យកថា (ទី១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. មណ្ឌបេយ្យកថា)

[១] ម្នាលភិក្ខុទាំងឡាយ កាលព្រះសាស្តាគង់នៅក្នុងទីចំពោះមុខ ព្រហ្មចរិយៈ នេះ ថ្លាគួរក្រេបផឹក កាលព្រះសាស្តាគង់នៅក្នុងទីចំពោះមុខ សភាពថ្លាមាន ៣ យ៉ាង គឺទេសនាថ្លា ១ អ្នកទទួលថ្លា ១ ព្រហ្មចរិយៈថ្លា ១។

ទេសនាថ្លា តើដូចម្តេច។ ការប្រាប់ ការសំដែង ការបញ្ញត្តិ ការតាំងទុក ការបើក ការវែកញែក ការធើ្វឲ្យរាក់នូវអរិយសច្ច ៤ ការប្រាប់ ការសំដែង ការបញ្ញត្តិ ការតាំងទុក ការបើក ការវែកញែក ការធើ្វឲ្យរាក់នូវសតិប្បដ្ឋាន ៤។បេ។ នូវសម្មប្ប ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គមានអង្គ ៨ នេះទេសនាថ្លា។

អ្នកទទួលថ្លា តើដូចមេ្តច។ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា និងមនុស្ស ឬពួកជនដទៃណាមួយជាអ្នកដឹង នេះអ្នកទទួលថ្លា។

ព្រហ្មចរិយៈថ្លា តើដូចមេ្តច។ អរិយមគ្គមានអង្គ ៨ នេះឯង។ ដូចមេ្តចខ្លះ។ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ នេះព្រហ្មចរិយៈថ្លា។

[២] សទ្ធិន្រ្ទិយ ថ្លាដោយការជឿស៊ប់ អស្សទ្ធិយៈ (ការមិនជឿ) ជាកករល្អក់ បុគ្គលលះចោលនូវអស្សទិ្ធយៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយ ការជឿស៊ប់ របស់សទ្ធិន្ទ្រិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក វីរិយិន្រ្ទិយ ថ្លាដោយការផ្គងឡើង កោសជ្ជៈ ជាកករល្អក់ បុគ្គលលះចោលនូវកោសជ្ជៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយការ ផ្គងឡើង របស់វីរិយិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សតិន្រ្ទិយ ថ្លាដោយការប្រុង បមាទៈ ជាកករល្អក់ បុគ្គល លះចោលនូវបមាទៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយការប្រុង របស់សតិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លា គួរក្រេបផឹក សមាធិន្រ្ទិយ ថ្លាដោយការមិនរាយមាយ ឧទ្ធច្ចៈ ជាកករល្អក់ បុគ្គលលះ ចោលនូវឧទ្ធច្ចៈជាកករល្អក់ ហើយក្រេបផឹកនូវ ធម្មជាតដ៏ថ្លាដោយការមិនរាយមាយ របស់សមាធិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរក្រេបផឹក បញ្ញិន្រ្ទិយ ថ្លាដោយការឃើញ អវិជ្ជាជាកករល្អក់ បុគ្គលលះចោលនូវ អវិជ្ជាជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយការឃើញ របស់បញ្ញិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សទ្ធា ពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះការមិនជឿ ការមិនជឿ ជាកករល្អក់ បុគ្គលលះ ចោលនូវការមិនជឿ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការមិនញាប់ ញ័រ ព្រោះធម្មជាតិមិនជឿ របស់សទ្ធាពលៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក វីរិយពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះសេចក្តីខ្ជិល សេចក្តីខ្ជិល ជាកករល្អក់ បុគ្គលលះចោលនូវសេចក្តីខ្ជិលជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការមិនញាប់ញ័រ ព្រោះសេចក្តីខ្ជិល របស់ វីរិយពលៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរ ក្រេបផឹក សតិពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះបមាទៈ បមាទៈ ជាកករល្អក់ បុគ្គលលះចោលនូវបមាទៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាត ដ៏ថ្លាដោយការ មិនញាប់ញ័រព្រោះបមាទៈ របស់សតិពលៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សមាធិពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះឧទ្ធច្ចៈ ឧទ្ធច្ចៈ ជាកករល្អក់ បុគ្គលលះចោលនូវឧទ្ធច្ចៈជាកករល្អក់ ហើយក្រេប ផឹកនូវធម្មជាតដ៏ថ្លា ដោយការមិនញាប់ញ័រព្រោះឧទ្ធច្ចៈ របស់សមាធិពលៈ (ដោយ ព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក បញ្ញាពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះអវិជ្ជា អវិជ្ជា ជាកករល្អក់ បុគ្គលលះចោលនូវអវិជ្ជាជា កករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការមិនញាប់ញ័រ ព្រោះអវិជ្ជា របស់ បញ្ញាពលៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរ ក្រេបផឹក សតិសម្ពោជ្ឈង្គ ថ្លាដោយការប្រុង បមាទៈ ជាកករល្អក់ បុគ្គលលះចោលនូវបមាទៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការប្រុង របស់សតិសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក ធម្មវិចយសម្ពោជ្ឈង្គ ថ្លាដោយការជ្រើសរើសធម៌ អវិជ្ជា ជាកករល្អក់ បុគ្គលលះចោលនូវអវិជ្ជា ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការជ្រើសរើស របស់ធម្មវិចយសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរក្រេបផឹក វីរិយសម្ពោជ្ឈង្គ ថ្លាដោយការផ្គងឡើង សេចក្តីខ្ជិលជាកករល្អក់ បុគ្គលលះចោលនូវសេចក្តីខ្ជិល ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការផ្គងឡើង របស់វីរិយសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក បីតិសម្ពោជ្ឈង្គ ថ្លាដោយការផ្សាយ សេចក្តីក្តៅក្រហាយជាកករល្អក់ បុគ្គលលះចោលនូវសេចក្តីក្តៅក្រហាយ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការផ្សាយ របស់បីតិសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក បស្សទ្ធិសម្ពោជ្ឈង្គ ថ្លាដោយការស្ងប់រម្ងាប់ ធម្មជាតជាទីតាំងនៃសេចក្តីអាក្រក់ ជាកករល្អក់ បុគ្គលលះចោលនូវធម្មជាតជាទីតាំងនៃសេចក្តីអាក្រក់ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការស្ងប់ របស់បស្សទ្ធិសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សមាធិសម្ពោជ្ឈង្គ ថ្លាដោយការមិនរាយមាយ ឧទ្ធច្ចៈ ជាកករល្អក់ បុគ្គលលះចោលនូវឧទ្ធច្ចៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយការមិនរាយមាយ របស់ សមាធិសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរក្រេបផឹក ឧបេក្ខាសម្ពោជ្ឈង្គ ថ្លាដោយការរំពឹង ការមិនរំពឹង ជាកករល្អក់ បុគ្គលលះចោលនូវការមិនរំពឹងជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយ ការរំពឹងរបស់ឧបេក្ខាសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សម្មាទិដ្ឋិ ថ្លាដោយការឃើញ មិច្ឆាទិដ្ឋិ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាទិដ្ឋិជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការ ឃើញរបស់សម្មាទិដ្ឋិ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយនោះ) ឈ្មោះ ថាថ្លាគួរក្រេបផឹក សម្មាសង្កប្បៈ ថ្លាដោយការលើកចិត្តឡើង (កាន់អារម្មណ៍) មិច្ឆា សង្កប្បៈ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាសង្កប្បៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការលើកចិត្តឡើង របស់សម្មាសង្កប្បៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សម្មាវាចា ថ្លាដោយការកំណត់ មិច្ឆាវាចាជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាវាចា ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការកំណត់ របស់សម្មាវាចា (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សម្មាកម្មន្តៈ ថ្លាដោយការខ្នះខ្នែង មិច្ឆាកម្មន្តៈ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាកម្មន្តៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការខ្នះខ្នែង របស់សម្មាកម្មន្តៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សម្មាអាជីវៈ ថ្លាដោយសេចក្តីផូរផង់ មិច្ឆាអាជីវៈ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាអាជីវៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយសេចក្តីផូរផង់ របស់សម្មាអាជីវៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សម្មាវាយាមៈ ថ្លាដោយការផ្គងឡើង មិច្ឆាវាយាមៈ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាវាយាមៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការផ្គងឡើង របស់សម្មាវាយាមៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរក្រេបផឹក សម្មាសតិ ថ្លាដោយការប្រុង មិច្ឆាសតិ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាសតិជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការប្រុង របស់សម្មាសតិ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លា គួរក្រេបផឹក សម្មាសមាធិ ថ្លាដោយការមិនរាយមាយ មិច្ឆាសមាធិ ជាកករល្អក់ បុគ្គលលះ ចោលនូវមិច្ឆាសមាធិ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការមិនរាយមាយ របស់សម្មាសមាធិ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក។

[៣] សេចក្តីថ្លាក៏មាន ធម្មជាតគួរក្រេបផឹកក៏មាន សភាពកករល្អក់ក៏មាន សទ្ធិន្រ្ទិយ ថ្លាដោយការជឿ ការមិនជឿ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសទ្ធិន្រ្ទិយនោះ ឯណា នេះជាធម្មជាតគួរក្រេបផឹក វីរិយិន្រ្ទិយ ថ្លាដោយការផ្គងឡើង សេចក្តីខ្ជិល ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងវីរិយិន្រ្ទិយនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សតិន្រ្ទិយ ថ្លាដោយការប្រុង បមាទៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសតិន្រ្ទិយនោះ ឯណា នេះជាធម្មជាតគួរក្រេបផឹក សមាធិន្រ្ទិយ ថ្លាដោយការមិនរាយមាយ ឧទ្ធច្ចៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសមាធិន្រ្ទិយនោះ ឯណា នេះជាធម្មជាតគួរក្រេបផឹក បញ្ញិន្រ្ទិយថ្លាដោយការឃើញ អវិជ្ជា ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងបញ្ញិន្រ្ទិយនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សទ្ធាពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះការមិនជឿ ការមិនជឿ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសទ្ធាពលៈ នោះឯណា នេះជាធម្មជាតគួរក្រេបផឹក វីរិយពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះសេចក្តីខ្ជិល សេចក្តីខ្ជិលជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងវីរិយពលៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សតិពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះបមាទៈ បមាទៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសតិពលៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សមាធិពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះឧទ្ធច្ចៈ ឧទ្ធច្ចៈ ជា កករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសមាធិពលៈនោះឯណា នេះជា ធម្មជាតគួរក្រេបផឹក បញ្ញាពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះអវិជ្ជា អវិជ្ជា ជា កករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងបញ្ញាពលៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សតិសម្ពោជ្ឈង្គ ថ្លាដោយការប្រុង បមាទៈជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសតិសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរ ក្រេបផឹក ធម្មវិចយសម្ពោជ្ឈង្គ ថ្លាដោយការជ្រើសរើសធម៌ អវិជ្ជា ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងធម្មវិចយសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក វីរិយសម្ពោជ្ឈង្គ ថ្លាដោយការផ្គងឡើង សេចក្តីខ្ជិលជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងវីរិយសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក បីតិសម្ពោជ្ឈង្គ ថ្លាដោយការផ្សាយទៅ សេចក្តីក្តៅក្រហាយ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងបីតិសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក បស្សទ្ធិសម្ពោជ្ឈង្គ ថ្លាដោយការស្ងប់ ធម្មជាតជាទីតាំងនៃសេចក្តីអាក្រក់ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងបស្សទ្ធិសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សមាធិសម្ពោជ្ឈង្គ ថ្លាដោយការមិនរាយមាយ ឧទ្ធច្ចៈជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសមាធិសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក ឧបេក្ខាសម្ពោជ្ឈង្គ ថ្លាដោយការនឹករំពឹង ការមិននឹករំពឹង ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងឧបេក្ខាសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក។

[៤] សម្មាទិដ្ឋិ ថ្លាដោយការឃើញ មិច្ឆាទិដ្ឋិ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាទិដ្ឋិនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាសង្កប្បៈ ថ្លាដោយការលើកចិត្តឡើង (កាន់អារម្មណ៍) មិច្ឆាសង្កប្បៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាសង្កប្បៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាវាចា ថ្លាដោយការកំណត់ទុក មិច្ឆាវាចា ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាវាចានោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាកម្មន្តៈ ថ្លាដោយការខ្នះខ្នែង មិច្ឆាកម្មន្តៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាកម្មន្តៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាអាជីវៈ ថ្លាដោយសេចក្តីបរិសុទ្ធ មិច្ឆាអាជីវៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាអាជីវៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាវាយាមៈ ថ្លាដោយការផ្គងឡើង មិច្ឆាវាយាមៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាវាយាមៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាសតិ ថ្លាដោយការប្រុង មិច្ឆាសតិ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាសតិនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាសមាធិ ថ្លាដោយការមិនរាយមាយ មិច្ឆាសមាធិ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាសមាធិនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាទិដ្ឋិ ថ្លាដោយការឃើញ សម្មាសង្កប្បៈ ថ្លាដោយការលើកចិត្តឡើង (កាន់អារម្មណ៍) សម្មាវាចា ថ្លាដោយការកំណត់ សម្មាកម្មន្តៈ ថ្លាដោយការខ្នះខ្នែង សម្មាអាជីវៈ ថ្លាដោយសេចក្តីបរិសុទ្ធិ សម្មាវាយាមៈ ថ្លាដោយការផ្គងឡើង សម្មាសតិ ថ្លាដោយការប្រុង សម្មាសមាធិ ថ្លាដោយការមិនរាយមាយ សតិសម្ពោជ្ឈង្គ ថ្លាដោយការប្រុង ធម្មវិចយសម្ពោជ្ឈង្គ ថ្លាដោយការជ្រើសរើសធម៌ វីរិយសម្ពោជ្ឈង្គ ថ្លាដោយការផ្គងឡើង បីតិសម្ពោជ្ឈង្គ ថ្លាដោយការផ្សាយទៅ បស្សទ្ធិសម្ពោជ្ឈង្គ ថ្លាដោយការស្ងប់ សមាធិសម្ពោជ្ឈង្គ ថ្លាដោយការមិនរាយមាយ ឧបេក្ខាសម្ពោជ្ឈង្គ ថ្លាដោយការនឹករំពឹង សទ្ធាពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះការមិនជឿ វីរិយពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះសេចក្តីខ្ជិល សតិពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះបមាទៈ សមាធិពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះឧទ្ធច្ចៈ បញ្ញាពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះអវិជ្ជា សទ្ធិន្រ្ទិយ ថ្លាដោយការជឿស៊ប់ វីរិយិន្រ្ទិយ ថ្លាដោយការផ្គងឡើង សតិន្រ្ទិយ ថ្លាដោយការប្រុង សមាធិន្រ្ទិយ ថ្លាដោយការមិនរាយមាយ បញ្ញិន្រ្ទិយ ថ្លាដោយ ការឃើញ ឥន្រ្ទិយ ថ្លាដោយអត្ថថាជាអធិបតី ពលៈ ថ្លាដោយអត្ថថាមិនញាប់ញ័រ ពោជ្ឈង្គ ថ្លាដោយអត្ថថាចេញចាក (វដ្តៈ) មគ្គ ថ្លាដោយអត្ថថាជាហេតុ សតិប្បដ្ឋាន ថ្លាដោយអត្ថថាប្រុង សម្មប្បធាន ថ្លាដោយអត្ថថាតំកល់ទុក ឥទ្ធិបាទ ថ្លាដោយអត្ថថា សម្រេច សមថៈ ថ្លាដោយអត្ថថាមិនរាយមាយ វិបស្សនា ថ្លាដោយអត្ថថាឃើញរឿយ ៗ សមថៈ និងវិបស្សនា ថ្លាដោយអត្ថថាមានរសតែមួយ ធម៌ដែលជាប់គ្នាជាគូ ថ្លា ដោយអត្ថថាមិនកន្លង (នូវគ្នានឹងគ្នា) សីលវិសុទ្ធិ ថ្លាដោយអត្ថថាសង្រួម ចិត្តវិសុទ្ធិ ថ្លាដោយអត្ថថាមិនរាយមាយ ទិដ្ឋិវិសុទ្ធិ ថ្លាដោយអត្ថថាឃើញ វិមោក្ខ ថ្លាដោយអត្ថថា រួច វិជ្ជា ថ្លាដោយអត្ថថាត្រាស់ដឹង វិមុត្តិ ថ្លាដោយអត្ថថាលះចេញស្រឡះ ខយញ្ញាណ ថ្លាដោយអត្ថថា ផ្តាច់បង់ស្រឡះ អនុប្បាទញ្ញាណ ថ្លាដោយអត្ថថា រម្ងាប់ ឆន្ទៈថ្លាដោយ អត្ថថាឫសគល់ មនសិការៈ ថ្លាដោយអត្ថថាតាំងឡើងព្រម ផស្សៈ ថ្លាដោយអត្ថថា ប្រមូល វេទនា ថ្លាដោយអត្ថថាប្រជុំចុះ សមាធិ ថ្លាដោយអត្ថថាជាប្រធាន សតិ ថ្លា ដោយអត្ថថាជាអធិបតី បញ្ញា ថ្លាដោយអត្ថថាក្រៃលែងជាងធម៌ទាំងនោះ វិមុត្តិ ថ្លា ដោយអត្ថថាជាខ្លឹម និញ្វនដែលជាពួកអមតៈ ថ្លាដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា)។

ចប់ មណ្ឌបេយ្យកថា។

ចប់ ភាណវារៈ។

ចប់ មហាវគ្គ ទី ១។

ឧទ្ទាននៃវគ្គនោះគឺ

ក្នុងវគ្គនោះមាន ញាណ ១ ទិដ្ឋិ ១ ការដកដង្ហើមចេញ ១ ឥន្រ្ទិយ ១ វិមោក្ខជាគំរប់ប្រាំ ១ គតិ ១ កម្ម ១ វិបល្លាស ១ មគ្គ ១ ដប់នឹងសភាពថ្លា។

និកាយដ៏ប្រសើរនេះ លោកតំកល់ទុកហើយ មិនមានធម៌ដទៃស្មើផង ជាដំបូងផង សំខាន់ផង ជាមគ្គដ៏ប្រសើរផង។

 

លេខយោង

km/tipitaka/sut/kn/pat/sut.kn.pat.01.10.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann