km:tipitaka:sut:kn:pat:sut.kn.pat.02.05

វិរាគកថា (ទី៥)

សង្ខេប

(?)

sut kn pat 02 05 បាលី cs-km: sut.kn.pat.02.05 អដ្ឋកថា: sut.kn.pat.02.05_att PTS: ?

វិរាគកថា (ទី៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. វិរាគកថា)

[៥៩] វិរាគៈជាមគ្គ វិមុត្តិជាផល។ វិរាគៈជាមគ្គ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងណាយចាកមិច្ឆាទិដ្ឋិ ណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយ ផង ណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់ វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរ វិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណញ្រហ្មណ៍ច្រើននាក់ ដែលប្រកាន់លទ្ធិដទៃ ទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងណាយចាកមិច្ឆាសង្កប្បៈ សម្មាវាចា ដោយអត្ថថាកំណត់ រមែងណាយចាកមិច្ឆាវាចា សម្មាកម្មន្តៈ ដោយអត្ថថាខ្នះខ្នែង រមែងណាយចាកមិច្ឆាកម្មន្តៈ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងណាយចាកមិច្ឆាអាជីវៈ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង រមែងណាយចាកមិច្ឆាវាយាមៈ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងណាយចាកមិច្ឆាសតិ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាកមិច្ឆាសមាធិ រមែងណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង រមែងណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះ ព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺ ព្រះនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរវិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណញ្រហ្មណ៍ច្រើននាក់ ដែលប្រកាន់លទ្ធិដទៃទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។

[៦០] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាកកាមរាគសញ្ញោជនៈ ចាកបដិឃញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏គ្រោតគ្រាត រមែងណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង រមែងណាយ ចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់ វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គ ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺព្រះនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរវិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណញ្រហ្មណ៍ ជាច្រើននាក់ ដែលប្រកាន់លទ្ធិដទៃទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។

[៦១] ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏ល្អិត ណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍។ បេ។ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។

[៦២] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈមានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ រមែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរ វិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណញ្រហ្មណ៍ច្រើននាក់ ដែលប្រកាន់លទ្ធិដទៃទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។

[៦៣] សម្មាទិដ្ឋិ មានការឃើញជាវិរាគៈ សម្មាសង្កប្បៈមានការលើកចិត្តឡើងជាវិរាគៈ សម្មាវាចា មានការកំណត់ជាវិរាគៈ សម្មាកម្មន្តៈ មានការខ្នះខ្នែងជាវិរាគៈ សម្មាអាជីវៈ មានការផូរផង់ជាវិរាគៈ សម្មាវាយាមៈ មានការផ្គងឡើងជាវិរាគៈ សម្មាសតិ មានការប្រុងប្រយ័ត្នជាវិរាគៈ សម្មាសមាធិ មានការមិនរាយមាយជាវិរាគៈ សតិសម្ពោជ្ឈង្គ មានការប្រុងប្រយ័ត្នជាវិរាគៈ ធម្មវិចយសម្ពោជ្ឈង្គ មានការពិចារណាជាវិរាគៈ វីរិយសម្ពោជ្ឈង្គ មានការផ្គងឡើងជាវិរាគៈ បីតិសម្ពោជ្ឈង្គ មានការផ្សាយទៅជាវិរាគៈ បស្សទិ្ធសម្ពោជ្ឈង្គ មានការស្ងប់ជាវិរាគៈ សមាធិសម្ពោជ្ឈង្គ មានការមិនរាយមាយជាវិរាគៈ ឧបេក្ខាសម្ពោជ្ឈង្គ មានការពិចារណាជាវិរាគៈ សទ្ធាពលៈ មានការមិនញាប់ញ័រព្រោះការណ៍មិនគួរជឿជាវិរាគៈ វីរិយពលៈ មានការមិនញាប់ញ័រ ព្រោះសេចក្តីខ្ជិលច្រអូសជាវិរាគៈ សតិពលៈ មានការមិនញាប់ញ័រ ព្រោះការប្រហែសជាវិរាគៈ សមាធិពលៈ មានការមិនញាប់ ញ័រ ព្រោះឧទ្ធច្ចៈជាវិរាគៈ បញ្ញាពលៈ មានការមិនញាប់ញ័រ ព្រោះអវិជ្ជាជាវិរាគៈ សទ្ធិន្រ្ទិយ មានការជឿស៊ប់ជាវិរាគៈ វីរិយិន្រ្ទិយ មានការផ្គងឡើងជាវិរាគៈ សតិន្រ្ទិយ មានការប្រុងប្រយ័ត្នជាវិរាគៈ សមាធិន្រ្ទិយ មានការមិនរាយមាយជាវិរាគៈ បញ្ញិន្រ្ទិយ មានការឃើញជាវិរាគៈ ឥន្រ្ទិយទាំងឡាយដោយអត្ថថាជាអធិបតី ឈ្មោះថាវិរាគៈ ពលៈទាំងឡាយ ដោយអត្ថថាមិនញាប់ញ័រ ឈ្មោះថាវិរាគៈ ពោជ្ឈង្គទាំងឡាយ ដោយអត្ថថាចេញ (ចាកវដ្តៈ) ឈ្មោះថាវិរាគៈ មគ្គ ដោយអត្ថថាជាហេតុ ឈ្មោះថាវិរាគៈ សតិប្បដ្ឋានទាំងឡាយ ដោយអត្ថថាប្រុងប្រយ័ត្ន ឈ្មោះថាវិរាគៈ សម្មប្បធានទាំងឡាយ ដោយអត្ថថាតម្កល់មាំ ឈ្មោះថាវិរាគៈ ឥទ្ធិបាទដោយអត្ថថា សម្រេច ឈ្មោះថាវិរាគៈ សច្ចៈទាំងឡាយ ដោយអត្ថថាទៀងទាត់ ឈ្មោះថាវិរាគៈ សមថៈ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិរាគៈ វិបស្សនា ដោយអត្ថថាពិចារណាឃើញ ឈ្មោះថាវិរាគៈ សមថៈ និងវិបស្សនា ដោយអត្ថថាមានកិច្ចតែមួយ ឈ្មោះថាវិរាគៈ យុគនទ្ធធម៌ (ធម៌ជាប់គ្នាជាគូ) ដោយអត្ថថាមិនប្រព្រឹត្តកន្លងគ្នា ឈ្មោះថាវិរាគៈ សីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាវិរាគៈ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិរាគៈ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ឈ្មោះថា វិរាគៈ វិមោក្ខៈ ដោយអត្ថថារួចស្រឡះ ឈ្មោះថាវិរាគៈ វិជ្ជា ដោយអត្ថថាចាក់ធ្លុះ ឈ្មោះថា វិរាគៈ វិមុត្តិ ដោយអត្ថថាលះស្រឡះ ឈ្មោះថាវិរាគៈ ខយញ្ញាណ ដោយអត្ថថាកាត់ផ្តាច់ ឈ្មោះថាវិរាគៈ ឆន្ទៈ ដោយអត្ថថាជាមូល ឈ្មោះថាវិរាគៈ មនសិការៈ ដោយអត្ថថាតាំងឡើងព្រម ឈ្មោះថាវិរាគៈ ផស្សៈ ដោយអត្ថថាជួបជុំ ឈ្មោះថាវិរាគៈ វេទនា ដោយអត្ថថាប្រជុំចុះ ឈ្មោះថាវិរាគៈ សមាធិ ដោយអត្ថថាជាប្រធាន ឈ្មោះថាវិរាគៈ សតិ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិរាគៈ បញ្ញា ដោយអត្ថថាក្រៃលែង ជាងធម៌ទាំងនោះ ឈ្មោះថាវិរាគៈ វិមុត្តិ ដោយអត្ថថាជាខ្លឹម ឈ្មោះថាវិរាគៈ សម្មាទិដ្ឋិ មានការឃើញជាមគ្គ សម្មាសង្កប្បៈ មានការលើកចិត្តឡើងជាមគ្គ។បេ។ អមតនិញ្វន ដោយអត្ថថាជាទីបំផុតនៃកិច្ចក្នុងសាសនា ឈ្មោះថាមគ្គ វិរាគៈជាមគ្គ យ៉ាងនេះឯង។

[៦៤] វិមុត្តិជាផល តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ ជាធម្មជាតិផុតស្រឡះចាកមិច្ឆាទិដ្ឋិ ផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង ជាធម្មជាតផុតស្រឡះចាកមិច្ឆាសង្កប្បៈ ផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាង ក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺ ពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១ សម្មាវាចាដោយអត្ថថាកំណត់ ជាធម្មជាតិរួចស្រឡះចាកមិច្ឆាវាចា។បេ។ សម្មាកម្មន្តៈ ដោយអត្ថថាខ្នះខ្នែង ផុតស្រឡះចាកមិច្ឆាកម្មន្តៈ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ ផុតស្រឡះចាកមិច្ឆាអាជីវៈ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង ផុតស្រឡះចាកមិច្ឆាវាយាមៈ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន ផុតស្រឡះចាកមិច្ឆាសតិ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ ផុតស្រឡះចាកមិច្ឆាសមាធិ ផុតស្រឡះចាកកិលេសទាំងឡាយដែលប្រព្រឹត្តទៅតាមមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់ វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺ ពួកធម៌ណាកើតហើយ ព្រោះ មាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងផុតស្រឡះ ១។

[៦៥] ក្នុងខណៈនៃសកទាគាមិផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងផុតស្រឡះចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏គ្រោតគ្រាត ផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់ វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងផុតស្រឡះ ១។

[៦៦] ក្នុងខណៈនៃអនាគាមិផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងផុតស្រឡះចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈ ដ៏ល្អិត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏ល្អិត ផុតស្រឡះចាកកិលេសទាំងឡាយដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។បេ។

[៦៧] ក្នុងខណៈនៃអរហត្តផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងផុតស្រឡះចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ រមែងផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១។

[៦៨] សម្មាទិដ្ឋិ មានការឃើញជាវិមុត្តិ។បេ។ សម្មាសមាធិ មានការមិនរាយមាយជាវិមុត្តិ សតិសម្ពោជ្ឈង្គ មានការប្រុងប្រយ័ត្នជាវិមុត្តិ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ មានការពិចារណាជាវិមុត្តិ សទ្ធាពលៈ មានការមិនញាប់ញ័រព្រោះការណ៍មិនគួរជឿជាវិមុត្តិ។បេ។ បញ្ញាពលៈ មានការមិនញាប់ញ័រព្រោះអវិជ្ជាជាវិមុត្តិ សទ្ធិន្រ្ទិយ មានការជឿស៊ប់ជាវិមុត្តិ។បេ។ បញ្ញិន្រ្ទិយ មានការឃើញជាវិមុត្តិ ឥន្រ្ទិយ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិមុត្តិ ពលៈទាំងឡាយ ដោយអត្ថថាមិនញាប់ញ័រ ឈ្មោះថាវិមុត្តិ ពោជ្ឈង្គទាំងឡាយ ដោយអត្ថថាចេញ (ចាកវដ្តៈ) ឈ្មោះថាវិមុត្តិ មគ្គ ដោយអត្ថថាជាហេតុ ឈ្មោះវិមុត្តិ សតិប្បដ្ឋានទាំងឡាយ ដោយអត្ថថាប្រុងប្រយ័ត្ន ឈ្មោះថាវិមុត្តិ សម្មប្បធានទាំងឡាយ ដោយអត្ថថាតម្កល់មាំ ឈ្មោះថាវិមុត្តិ ឥទ្ធិបាទទាំងឡាយ ដោយអត្ថថាសម្រេច ឈ្មោះថាវិមុត្តិ សច្ចៈទាំងឡាយ ដោយអត្ថថាទៀងទាត់ ឈ្មោះថាវិមុត្តិ សមថៈ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិមុត្តិ វិបស្សនា ដោយអត្ថថាពិចារណាឃើញ ឈ្មោះថាវិមុត្តិ សមថៈ និងវិបស្សនា ដោយអត្ថថា មានកិច្ចតែមួយ ឈ្មោះថាវិមុត្តិ យុគនទ្ធធម៌ ដោយអត្ថថាមិនប្រព្រឹត្តកន្លងគ្នា ឈ្មោះថាវិមុត្តិ សីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាវិមុត្តិ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិមុត្តិ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ឈ្មោះថាវិមុត្តិ វិមោក្ខៈ ដោយអត្ថថាផុតស្រឡះ ឈ្មោះថាវិមុត្តិ វិជ្ជា ដោយអត្ថថាចាក់ធ្លុះ ឈ្មោះថាវិមុត្តិ វិមុត្តិ ដោយអត្ថថាលះស្រឡះ ឈ្មោះថា វិមុត្តិ អនុប្បាទញ្ញាណ (ការដឹងក្នុងការមិនកើត) ដោយអត្ថថារម្ងាប់ ឈ្មោះថាវិមុត្តិ។ ឆន្ទៈ ដោយអត្ថថាជាមូល ឈ្មោះថាវិមុត្តិ មនសិការៈ ដោយអត្ថថាតាំងឡើងព្រម ឈ្មោះថាវិមុត្តិ ផស្សៈ ដោយអត្ថថាជួបជុំ ឈ្មោះថាវិមុត្តិ វេទនា ដោយអត្ថថាប្រជុំចុះ ឈ្មោះថាវិមុត្តិ សមាធិ ដោយអត្ថថាជាប្រធាន ឈ្មោះថាវិមុត្តិសតិ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិមុត្តិ បញ្ញា ដោយអត្ថថាក្រៃលែងជាងធម៌ទាំងនោះ ឈ្មោះថា វិមុត្តិ វិមុត្តិដោយអត្ថថាជាខ្លឹម ឈ្មោះថាវិមុត្តិ អមតនិញ្វន ដោយអត្ថថាជាទីបំផុតនៃកិច្ចក្នុងសាសនា ឈ្មោះថាវិមុត្តិ វិមុត្តិជាផល យ៉ាងនេះឯង វិរាគៈជាមគ្គ វិមុត្តិជាផល យ៉ាងនេះឯង។

ចប់ វិរាគកថា។

 

លេខយោង

km/tipitaka/sut/kn/pat/sut.kn.pat.02.05.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann