km:tipitaka:sut:an:03:sut.an.03.147

អកុសលសូត្រ ទី១

សង្ខេប

បុគ្គល​​ប្រកប​​ដោយ​​ធម៌ ៣ យ៉ាង រមែង​​ទៅ​​កើត​​​ក្នុង​នរក និងបុគ្គល​​ប្រកប​​ដោយ​​ធម៌ ៣ យ៉ាង រមែង​​ទៅ​​កើត​​ក្នុង​​ស្ថាន​​សួគ៌ ដូច​​ជា​​គេ​​នាំ​​យក​​ទៅ​​ដំកល់​​ទុក។

an 03.147 បាលី cs-km: sut.an.03.147 អដ្ឋកថា: sut.an.03.147_att PTS: ?

អកុសលសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា សុខវឌ្ឍនា

(១. អកុសលសុត្តំ)

[១៤៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ៣ យ៉ាង រមែង​ទៅ​កើត​​ក្នុង​នរក ដូច​ជា​គេ​នាំ​យក​ទៅ​ទំលាក់។ ប្រកប​ដោយ​ធម៌៣ យ៉ាង ​គឺ​អ្វី​ខ្លះ។ គឺ​ប្រកប​ដោយ​កាយ​កម្ម ជាអកុសល​ ១ វចីកម្ម​ ជាអកុសល​ ១ មនោ​កម្ម​ ជា​អកុសល​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលប្រកប​ដោយ​ធម៌ ៣ យ៉ាង​នេះ​ឯង រមែង​ទៅ​កើត​ក្នុង​នរក ដូច​ជា​គេ​នាំយក​ទៅ​ទំលាក់​។ ម្នាល​ភិក្ខុ​ទំាង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ៣ យ៉ាង រមែង​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ ដូច​ជា​គេ​នាំ​យក​ទៅ​ដំកល់​ទុក។ ប្រកប​ដោយ​ធម៌ ៣ យ៉ាង ​គឺ​អ្វី​ខ្លះ។ គឺ​ប្រកប​ដោយ​កាយ​កម្ម ជា​កុសល​ ១ វចីកម្ម​ ជាកុសល​ ១ មនោកម្ម​ ជាកុសល​ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌​ ៣ យ៉ាង​នេះ​ឯង រមែង​ទៅ​​កើត​ក្នុង​ស្ថាន​សួគ៌ ដូច​ជា​គេ​នាំ​យក​ទៅ​ដំកល់​ទុក។

 

លេខយោង

km/tipitaka/sut/an/03/sut.an.03.147.txt · ពេលកែចុងក្រោយ: 2023/08/18 13:02 និពន្ឋដោយ Johann