km:tipitaka:sut:an:05:sut.an.05.015

ទដ្ឋព្វសូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 05.015 បាលី cs-km: sut.an.05.015 អដ្ឋកថា: sut.an.05.015_att PTS: ?

ទដ្ឋព្វសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. ទដ្ឋព្វសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសទ្ធា គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងអង្គនៃ សោតាបត្តិ ៤។ កម្លាំងសទ្ធា គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងវីរិយៈ គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងសម្មប្បធាន ៤។ កម្លាំងវីរិយៈ គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសតិ គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងសតិប្បដ្ធាន ៤។ កម្លាំងសតិ គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសមាធិ គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងឈាន ៤។ កម្លាំងសមាធិ គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងបញ្ញា គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងអរិយសច្ច ៤។ កម្លាំងបញ្ញា គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៥ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.015.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann