km:tipitaka:sut:an:05:sut.an.05.125

បឋមអនាយុស្សាសូត្រ ទី៥

សង្ខេប

អនាយុស្ស​ធម៌ (ធម៌​ធ្វើ​ឲ្យ​អាយុ​ថយ) មាន ៥ យ៉ាង និង​អាយុស្ស​ធម៌ (ធម៌​ធ្វើ​ឲ្យ​ចំ​រើន​អាយុ) មាន ៥។

an 05.125 បាលី cs-km: sut.an.05.125 អដ្ឋកថា: sut.an.05.125_att PTS: ?

បឋមអនាយុស្សាសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបសិកា វិឡា

(៥. បឋមអនាយុស្សាសុត្តំ)

[២៥] ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ (ធម៌ធ្វើឲ្យអាយុថយ) នេះ មាន ៥ យ៉ាង។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកមិនចេះធ្វើខ្លួនឲ្យសប្បាយ ១ មិនដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហារមិនរលួយ ១ ជាអ្នកត្រេចទៅមិនត្រូវតាមកាល ១ ជាអ្នកមិនប្រព្រឹត្តធម៌ដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ (ធម៌ធ្វើឲ្យចំរើនអាយុ) នេះ មាន ៥ យ៉ាង។ ធម៌ ៥ យ៉ាងតើដូចម្តេចខ្លះ។ គឺជាអ្នកចេះធ្វើខ្លួនឲ្យសប្បាយ ១ ដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហាររលួយ ១ ជាអ្នកត្រេចទៅត្រូវតាមកាល ១ ប្រព្រឹត្តធម៌ដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ មាន ៥ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.125.txt · ពេលកែចុងក្រោយ: 2024/11/30 13:44 និពន្ឋដោយ Johann