តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » បញ្ចកនិបាត » បញ្ចមបណ្ណាសក (ទី៥) » ទុច្ចរិតវគ្គ ទី៥ (២៥) »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 05.248 បាលី cs-km: sut.an.05.248 អដ្ឋកថា: sut.an.05.248_att PTS: ?
ទុតិយមនោទុច្ចរិតសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. ទុតិយមនោទុច្ចរិតសុត្តំ)
[១៤៨] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់ ដោយចិត្ត។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង តិះដៀលខ្លួនឯងបាន ១ អ្នកប្រាជ្ញទាំងឡាយ ពិចារណាហើយ តិះដៀលបាន ១ កិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ១ ឃ្លៀងឃ្លាតចាកព្រះសទ្ធម្ម ១ តាំងនៅក្នុងអសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់ ដោយចិត្ត។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ ដោយចិត្ត។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង មិនតិះដៀលខ្លួនឯងបាន ១ អ្នកប្រាជ្ញទាំងឡាយ ពិចារណាហើយសរសើរ ១ កិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ ឃ្លៀងឃ្លាតចាកអសទ្ធម្ម ១ តាំងនៅក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ ដោយចិត្ត។