km:tipitaka:sut:an:05:sut.an.05.265

អបរទុតិយឈានសុត្តាទិសត្តកំ ទី១៥-ទី២១

សង្ខេប

ការ​មិន​លោភលន់ និង​ការ​ដឹង​គុណ​ត្រូវ​បាន​ទាមទារ សម្រាប់​ស្ថានសួគ៌ និង​លើស​ពី​នេះ។

an 05.265 បាលី cs-km: sut.an.05.265 អដ្ឋកថា: sut.an.05.265_att PTS: ?

អបរទុតិយឈានសុត្តាទិសត្តកំ ទី១៥-ទី២១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៥-២១. អបរទុតិយឈានសុត្តាទិសត្តកំ)

[១៥៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ យ៉ាង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវទុតិយជ្ឈាន … នូវតតិយជ្ឈាន … នូវចតុត្ថជ្ឈាន … នូវសោតាបត្តិផល … នូវសកទាគាមិផល … នូវអនាគាមិផល … នូវអរហត្តឡើយ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ ជាមនុស្សអកតញ្ញូ អកតវេទី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ យ៉ាងនេះ មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ យ៉ាង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ ជាមនុស្សអកតញ្ញូ អកតវេទី ១។ ម្នាលភិក្ខុទាំឡាយ បុគ្គលលះបង់ធម៌ ៥ យ៉ាងនេះឯង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.265.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann