សញ្ញា មាន ១០ ប្រការ ដែលមានផលច្រើន មានអានិសង្សច្រើន។
an 10.056 បាលី cs-km: sut.an.10.056 អដ្ឋកថា: sut.an.10.056_att PTS: ?
បឋមសញ្ញាសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៦. បឋមសញ្ញាសុត្តំ)
[៥៦] ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ១០ ប្រការ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈជាបរិយោសាន។ សញ្ញា ១០ តើដូចម្តេចខ្លះ។ គឺអសុភសញ្ញា (សំគាល់ថាមិនស្អាត) ១ មរណសញ្ញា (សំគាល់ក្នុងសេចក្តីស្លាប់) ១ អាហារេ បដិកូលសញ្ញា (សំគាល់ថាគួរខ្ពើមរអើមក្នុងអាហារ) ១ សព្វលោកេ អនភិរតសញ្ញា (សេចក្តីសំគាល់ថាមិនគួរត្រេកអរ ក្នុងលោកទាំងអស់) ១ អនិច្ចសញ្ញា (សំគាល់ថាមិនទៀង) ១ អនិច្ចេ ទុក្ខសញ្ញា (សំគាល់ថាជាទុក្ខក្នុងរបស់មិនទៀង) ១ ទុក្ខេ អនត្តសញ្ញា (សំគាល់ថាមិនមែនខ្លួនក្នុងរបស់ដែលជាទុក្ខ) ១ បហានសញ្ញា (សំគាល់ថាគួរលះបង់) ១ វិរាគសញ្ញា (សំគាល់ការប្រាសចាកតម្រេក) ១ និរោធសញ្ញា (សំគាល់ការរលត់) ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំង ១០ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈ ជាបរិយោសាន។