តិបិដក (មូល) » សុត្តបិដក » សំយុត្តនិកាយ » មហាវារវគ្គ » សោតាបតិ្តសំយុត្ត (ទី១១) » វេឡុទ្វារវគ្គ ទី១ »
ព្រះអានន្ទសួរព្រះពុទ្ធពីគតិ បរលោករបស់ ភិក្ខុ ភិក្ខុនី ដែលធ្វើមរណៈកាលទៅ។
sn 55.009 បាលី cs-km: sut.sn.55.009 អដ្ឋកថា: sut.sn.55.009_att PTS: ?
(ទុតិយគិញ្ជកាវសថសូត្រ ទី៩)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៩. ទុតិយគិញ្ជកាវសថសុត្តំ)
[១៧៤] លុះព្រះអានន្ទ ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះ អសោកៈ ធ្វើមរណកាលទៅហើយ គតិរបស់លោកដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីឈ្មោះ អសោកា ធ្វើមរណកាលទៅហើយ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ អសោកៈ ធ្វើមរណកាលទៅហើយ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសិកាឈ្មោះ អសោកា ធ្វើមរណកាលទៅហើយ គតិរបស់នាងដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។
[១៧៥] ម្នាលអានន្ទ ភិក្ខុឈ្មោះ អសោកៈ ធ្វើមរណកាលទៅ បានធ្វើឲ្យជាក់ច្បាស់សម្រេចដោយបញ្ញា ដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតាវិមុត្តិ និងបញ្ញវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ។ (និទានតែមួយ ដោយវេយ្យាករណ៍ដូចមុន)។
[១៧៦] ម្នាលអានន្ទ នេះហៅថា ធម្មបរិយាយ ឈ្មោះ ធម្មាទាសៈ ដែលអរិយសាវក បានប្រកបហើយ កាលបើប្រាថ្នា គប្បីព្យាករនូវខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈហើយ មានសភាព ជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។